«ក្រុងភ្នំពេញ»៖ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់នាព្រឹកថ្ងៃទី១ មេសានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ប្រាក់ខែមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធសម្រាប់ខែមេសានេះនឹងបើកតែមួយលើកប៉ុណ្ណោះដោយបូកបញ្ចូលជាមួយប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងម្នាក់៥ម៉ឺនរៀលសម្រាប់បុណ្យចូលឆ្នាំខ្មែរ។
