«ក្រុងភ្នំពេញ»៖ ស្របពេលភ្លៀងកំពុងធ្លាក់ជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តនានាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់កន្រ្តាក់ និងរន្ទះ ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់នាព្រឹកថ្ងៃទី១ មេសានេះសម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមក្នុងការរក្សាទឹកទុក ក៏ដូចជាបន្តការជីកអណ្តូង ជីកស្រះទុកអោយបានច្រើនថែមទៀត ដើម្បត្រៀមពេលដែលខ្វះទឹកប្រើប្រាស់។
ក្នុងខែមេសា នេះ ធាតុអាកាសក្តៅខ្លាំងសម្ដេចតេជោអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការអុជ ទៀន អុជធូប និងអុជឬបង្កាត់ភ្លើងប្រើប្រាស់នៅតាមផ្ទះ ដែលអាចមានឆាបឆេះដោយប្រការណាមួយ ដែលនឹងធ្វើអោយមានការសោកស្តាយអស់មួយជីវិត៕