៣ ចំណុចដែលធ្វើឲ្យខ្វះខាតអគ្គសនីប្រើប្រាស់

0

«ក្រុងភ្នំពេញ» ៖ សម្តេចតេជោហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សម្តេច​តេជោ បានមានប្រសាសន៍ ថា កប៉ាល់ផ្គត់ផ្គង់អគ្គិសនីកំលាំង ២០០មេហ្គាវ៉ាត់ នឹងមកដល់កម្ពុជា​ក្រោយចរចារត្រូវរ៉ូវគ្នា ជាមួយក្រុមហ៊ុនឯកជនមួយរបស់ក្រុមហ៊ុនតួកគី ។​ក្នុងវេទិកានោះដែរ សម្តេចតេជោ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញនាវាផលិតអគ្គិសនីយកមកផ្គត់ផ្គង់នៅរាជធានីភ្នំពេញ ជាផ្លូវការ។

ដោយក្នុងសេចក្តីថ្លែងការណ៍របស់តេជោក៏បានលើកពីហេតុផលចំនួន ៣ ដែលធ្វើឲ្យកម្ពុជា​ខ្វះខាតអគ្គិសនីប្រើប្រាស់ ដែលមានដូចខាងក្រោមនេះ៖
១.ការកើនឡើង គម្រោងវិនិយោគក្នុងស្រុក​
២.ការកើនឡើងការប្រើប្រាស់ អគ្គសនីដោយសារចុះថ្លៃ
៣.និងគ្រោះរាំងស្ងួតក្នុងតំបន់ផលិតវារីអគ្គិសនី​ ៕