«ក្រុងភ្នំពេញ» ៖ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ បានមានប្រសាសន៍ ថា កប៉ាល់ផ្គត់ផ្គង់អគ្គិសនីកំលាំង ២០០មេហ្គាវ៉ាត់ នឹងមកដល់កម្ពុជាក្រោយចរចារត្រូវរ៉ូវគ្នា ជាមួយក្រុមហ៊ុនឯកជនមួយរបស់ក្រុមហ៊ុនតួកគី ។ក្នុងវេទិកានោះដែរ សម្តេចតេជោ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញនាវាផលិតអគ្គិសនីយកមកផ្គត់ផ្គង់នៅរាជធានីភ្នំពេញ ជាផ្លូវការ