ភ្នំពេញ៖ ថ្លែងដោយមិនបញ្ចេញឈ្មោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះអ្នកដែលបានទទួលប្រាក់ ឧបត្ថម្ភពីសម្ដេចផ្ទាល់ដៃហើយយកប្រាក់ទាំងនោះទៅលេងល្បែងស៊ីសងចាញ់អស់មិនយកទៅបង្កើតមុខរបររកស៊ី។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួន ១,៧០៩នាក់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា”ខ្ញុំមកដល់ពេលនេះ មានការអៀនខ្មាស់ខ្លាំង ជាមួយទង្វើខ្លះ ដែលអ្នកទាំងនោះ បានធ្វើចំពោះខ្ញុំ ។ ឧទាហរណ៍ទទួលប្រាក់ពីខ្ញុំដោយផ្ទាល់ដៃ ប៉ុន្ដែយើងថា ជូនទៅផ្ទះ គេមិនឲ្យយើងជូនទេ ដោយយើងតាមមើលទៅ ចូលលេងល្បែងចាញ់អស់ទៅវិញ” ៕