«ក្រុងភ្នំពេញ»៖ ប៉ុន្មានថ្ងៃមកនេះ យុវជនជាច្រើន និងតារាសម្តែងចម្រៀងខ្លះៗ បានចូលរួមរើសសំរាមនៅលូបឹងត្របែកមិនចេះអស់ ទាំងអស់ទាំងថ្ងៃ ប៉ុន្តែពេលនេះបានដឹងលទ្ធផលហើយគឺផ្តើមចេញពីប្រជាពលរដ្ឋក្បែរនោះមិនសហការបន្តយកសំរាមមកបោះចោលទាំងបំពាន ។
អ្នកលេងបណ្តាញសង្គម ទូច ឌីន បានសរសេរ និងបង្ហោះថា «ឲ្យរាងកុំចេះតែហ៊ាន!! ប្រមូលសំរាមមិនចេះអស់ ឥលូវរដ្ឋបាលខណ្ឌបានចាត់កំលាំងឃ្លាំឃាត់អ្នកបោះចោលសំរាមតាមបណ្ដោយប្រឡាយ១០៥ ប្រមាណ ១០នាក់ ដោយណែនាំអោយពួកគាត់បញ្ឈប់ការយកសំរាមមកបោះចោលតាមទីតាំងខាងលើ និងត្រូវវេចខ្ចប់ ទុកដាក់តាមផ្ទះរៀងខ្លួនអោយបានត្រឹមត្រូវដើម្បីស៊ីនទ្រីមកដឹកចេញ»។








