អនុប្រធានការិយាល័យបច្ចេកទេសអគ្គិសនីកម្ពុជាប្រតិកម្មតបលោកឧកញ៉ា​ឌួង ឆាយ

0

«ក្រុងភ្នំពេញ»៖ គណនីហ្វេសប៊ុក Sopheak Kh-edc ដែលមានតួនាទី​ជាអនុប្រធានការិយាល័យបច្ចេកទេសអគ្គិសនី បានធ្វើការឆ្លើយតប និងបង្ហាញពីហេតុផល មួយចំនួន ក្រោយពេលដែលលោកឧកញ៉ា ឌួ​ង ឆាយ ចេញប្រតិកម្មចំពោះមេអគ្គិសនីកម្ពុជា ។

លោក Sopheak Kh-edc បានសរសេរនៅលើបណ្តាញសង្គមរបស់លោក នាថ្ងៃម្សិលមិញថា OMG! មានទាំងលោកចាហ្វាងកាសែត មានទាំងលោកឧកញ៉ាមហាដឹង មានទាំងការរិះគន់ដល់ការដឹកនាំរាជរដ្ឋាភិបាល មានទាំងការស្អប់ខ្ពើមអ្នកពាក់អាវអគ្គិសនីកម្ពុជា មានដល់ការទាមទារអោយចុះចេញពីតំណែងបើគ្មានសម្ថភាពដឹកនាំទៀត? :worried::worried:..

? អាវ៉ែនតាខ្ញុំ មកយឺតពេលតិច តែញ៉ុមចង់សរសេរអោយអស់ចិត្ត

លោកឧកញ៉ា អគ្គិសនីដែលលោកកំពុងប្រើប្រាស់នៅថ្ងៃនេះ សុទ្ធតែជាសមិទ្ធិផលនៃផែនការមេដែលរាជរដ្ឋាភិបាលបានគឹតទុកមុនទាំងអស់ មិនមែនក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពុជា រឺរដ្ឋាភិបាល ធ្វើការអត់ដឹងខ្យល់អ្វីដូចលោក ឧកញ៉ា គិតនោះទេ។ ជាក់ស្តែងរដ្ឋាភិបាលាបានដាក់អោយដំណើរការ រោងចក្រធ្យូងថ្ម ១៣៥ មេហ្កាវ៉ាត់ ក្នុងឆ្នាំ២០១៧, ដាក់អោយដំណើរការ វារីអគ្គិសនីសេសាន២ អនុភាព ៤០០ មេហ្កាវ៉ាត់ នៅឆ្នាំ២០១៨ ហើយនិងបន្តដាក់រោងចក្រអគ្គិសនីចំនួនពីរទៀតដំណើរក្នុងឆ្នាំ ២០១៩ ។ វាមិនមែនអគ្គិសនីកម្ពុជាធ្វើការអត់មានផែននោះទេ តែរឿងគ្រោះរាំងស្ងួតនេះ កើតឡើងមិនអាចព្យាករណ៍មុនបាន។ គិតចាប់ពីថ្ងៃដែលក្រសួងធនធានទឹកនិងឧតុនិយម ចេញផ្សាយរបាយការណ៍ព្យាករណ៍អាកាសធាតុលើកទី១ នៅថ្ងៃទី២៤-ធ្នូ-២០១៨ គឺមានរយៈពេលមិនដល់៣ខែផង សូមជម្រាប់លោកឧកញ៉ាថា៖ សម្រាប់រយៈពេលតិចជាង៣ខែនេះ កុំថាឡើយធ្វើរោងចក្រអគ្គិសនីមួយ សូម្បីតែកម្មង់ទិញម៉ាស៊ីនភ្លើងមួយគ្រឿក៏មិនបានដែរ។ ខ្ញុំយល់ថា លោកឧកញ៉ាគួរទទួលយកការអំពាវនាវរបស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលរបស់យើងទៅ លោកមានការគិតគូរច្បាស់លាស់ណាស់ ។

លោកអ្នកអត់ភ្លើងនៅផ្ទះ លោកអ្នកស្រែកថាកូនចៅលោកអ្នកក្ដៅគេងមិនលក់ លោកអ្នកនៅផ្ទះអាចអង្គុយបកផ្លិតអោយកូនចៅលោកអ្នកគេងបាន តែបងប្អូនអគ្គិសនីខ្ញុំវិញពេលដាច់ភ្លើងមិនបាននៅផ្ទះទេគឺខ្លះនៅលើបង្គោល ខ្លះនៅក្នុងប្រឡាយ ហាលថ្ងៃហាលភ្លៀង កូនចៅនៅផ្ទះក្ដៅគេងមិនលក់គ្មានឪពុកអង្គុយបក់ផ្លិតអោយទេព្រោះឪពុកនៅយាមម៉ាស៊ីនភ្លើង ឬនៅលើបង្គោលភ្លើងកំពុងរវល់តខ្សែភ្លើង ។ បងប្អូនអគ្គិសនីខ្ញុំរីករាយធ្វើការ ហើយមិនរអ៊ូថាហត់ទេ ពួកគាត់ទទួលខុសត្រូវតាមមុខការរបស់គាត់ បើទោះជាពេលខ្លះមានបងប្អូនប្រជាពលរដ្ឋយើងស្អប់ខ្ពើមអ្នកពាក់អាវអគ្គិសនីក៏ដោយ។ សូមអធ្យាស្រ័យចំពោះការរអាក់រអួល ។

ជាចុងក្រោយខ្ញុំបាទសូមអនុញ្ញាតិចែករំលែក ការយល់ឃើញរបស់ខ្ញុំបាទពាក់ព័ន្ធនិងការដាច់ចរន្ដអគ្គិសនីនាពេលបច្ចុប្បន្ន ដូចមានក្នុងរូបភាពភ្ជាប់ជូន ។ សូមអរគុណ ៕