ឌួង ឆាយ សុំឲ្យដោះលែង​មនុស្ស​៣១២នាក់ តែសុខ ជំនោរ ថាទុកឲ្យច្បាប់ចាត់ការ​

0

ភ្នំពេញ៖ ក្រោយពីការឃាត់ខ្លួន មនុស្ស៣១២ នាក់ នឹងរឹបអូស​គ្រឿងញៀន ៥០គីឡូក្រាម ឈានដល់ការផ្អាកអាជីវកម្មក្លិបកម្សាន្តរ៉ុក ដែលធ្វើឲ្យមហាជនសាទរលោក ស ថេត ជាមួយចំណាត់ការ​ប្រតិបត្តិការដ៏ល្អនេះ ។ ប៉ុន្តែ លោក ឌួង ឆាយ ស្នើសុំឲ្យដោះលែង មនុស្សទាំងនោះ វិញ តែលោក សុខ ជំនោរ​ អតីតអ្នកនិពន្ធហង្សមាសថា ទុកឲ្យច្បាប់ចាត់ការទៅ ។​

លោក ឌួង ឆាយ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោកថា ថា «ខ្ញុំបាទសូមអង្វេរឲ្យមានការដោះលែង និងលើកលែងទោស​ឲ្យពួកគេបានត្រលប់ទៅផ្ទះវិញដើម្បីកសាងជាថ្មី នៅក្នុងសង្គម គ្រាន់តែធ្វើកិច្ចសន្យា ពីព្រោះពួកគេគ្រាន់តែជាជនរងគ្រោះគ្រឿងញៀនតែប៉ុណ្ណោះ » ។

ចំណែកលោក សុខ ជំនោរ បានសរសេរឆ្លើយតបថា «ខ្ញុំសូមអង្វរ ទុកឲ្យច្បាប់មានតម្លៃខ្លះផង។
អ្នកអនុវត្តច្បាប់សុទ្ធតែជាទីទុកចិត្តពីថ្នាក់លើ ពួកគាត់ចេះធ្វើការពេកហើយ។…»។

ទោះបីជាយ៉ាងណា តាមព័ត៌មានចុងក្រោយបានបញ្ជាក់ថា ក្រោយការធ្វើតេស្តលើទឹកនោម​លើមនុស្សទាំង ៣១២ នាក់នោះ ឃើញមានផ្ទុកសារធាតុ ញៀនច្រើន ហើយពេលនេះត្រូវបានសមត្ថកិច្ចដោះលែង​ឲ្យទៅផ្ទះរៀងៗខ្លួន៕