រដ្ឋមន្ត្រីក្រសួងសាធារណការបញ្ជាឲ្យបញ្ឈប់ការចុះបញ្ជីរថយន្តចង្កូតស្ដាំទាំងស្រុងដោយគ្មានលក្ខខណ្ឌ

0

ភ្នំពេញ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរមាលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួនបានបញ្ជាឲ្យបញ្ឈប់ទាំងស្រុងចំពោះការចុះបញ្ជីរថយន្តចង្កូតស្ដាំចាប់ពីពេលនេះតទៅ ដោយគ្មានលក្ខខណ្ឌ ។
នៅក្នុងកិច្ចប្រជុំ ប្រចាំខែស្ដីពី វឌ្ឍនភាពការងាររបស់ក្រសួងក្នុងខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីពីគ្រប់អង្គភាពចំណុះក្រសួងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះលោក ស៊ុន ចាន់ថុល បានជំរុញឱ្យមន្ត្រីក្រោមឱវាទខិតខំប្រឹងប្រែងបំពេញការងារទ្វេដងនៅក្នុងអាណត្តិ ទី៦នៃរាជរដ្ឋាភិបាលនេះ ខិតខំរិះរកគ្រប់មធ្យោបាយ និងយន្តការផ្សេងៗដើម្បីជំរុញឱ្យការផ្ដល់សេវាសាធារណៈបានលឿនជាងមុន ពង្រឹងគុណភាពសាងសង់ ជួសជុល និងថែទាំផ្លូវថ្នល់ ដោយធានា ឱ្យបានតាមគុណភាពស្ដង់ដារ ពោលគឺ៖ “ធ្វើផ្លូវឱ្យមាំ មិនមែនធ្វើផ្លូវជាប់រហូតនោះទេ”។នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងសាធារណការ៕