ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាននាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល បានក្លាយជាសហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ។
ក្នុងនោះមានជនជាតិចិន ១រូបដែលត្រូវធ្វើជាសហប្រធានដូចគ្នា ជាមួយលោក សយ សុភាព គឺលោក LIUXIAO GUANG ។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ត្រូវគោរពរដ្ឋធម្មនុញ្ញ បទបញ្ញាត្តិច្បាប់ ច្បាប់ស្តីពីរបបសារព័ត៌មាន សេចក្តីណែនាំ រួមចំណែកលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕