រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​រិះគន់​ពេទ្យ​ក្រៅស្រុក

0

ភ្នំពេញ៖ លោក​ ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បានធ្វើ​ការ​រិះគន់​ពេញទំហឹង​លេីគ្រូពេទ្យនៅស្រុកក្រៅថាតាមពិតជំងឺសាមញ្ញគេពូកែមែន តែបើដល់រឿងជំងឺធ្ងន់ និង ជំងឺកែលែងឡើង ហើយគេដឹងថាយើងមានលុយទៀត គេហុតឈាមទាំងរស់ ។ ម្យ៉ាងគេចង់ដកពិសោធន៍ពីជំងឺដែលគេមិនសូវជួប ម្យ៉ាងគេចង់សាកថ្វីដៃគេតាមវិធីថ្មី ម៉្យាងឆ្លៀតយកលុយ ព្រោះបើគង់តែងាប់ដដែល ខ្មែរគ្មានលទ្ធភាព និង គ្មានបណ្តាញនឹងទារគេសងលុយទេ ។
លោក​ខៀវ​កាញារីទ្ធ​បាន​សម្ដែង​ការ​រិះគន់​លេីហ្វេសប៊ុកថា​
ខ្ញុំទទួលស្គាល់ថាសមត្ថភាពពេទ្យយើងមួយចំនួននៅទាប តែខ្ញុំបានដឹងរឿងមួយចំនួនដែលបងប្អូនខ្មែរយើងយល់ថាមានតែពេទ្យក្រៅប្រទេសដែលល្អ ។ តាមពិតជំងឺសាមញ្ញគេពូកែមែន តែបើដល់រឿងជំងឺធ្ងន់ និង ជំងឺកែលែងឡើង ហើយគេដឹងថាយើងមានលុយទៀត គេហុតឈាមទាំងរស់ ។ ម្យ៉ាងគេចង់ដកពិសោធន៍ពីជំងឺដែលគេមិនសូវជួប ម្យ៉ាងគេចង់សាកថ្វីដៃគេតាមវិធីថ្មី ម៉្យាងឆ្លៀតយកលុយ ព្រោះបើគង់តែងាប់ដដែល ខ្មែរគ្មានលទ្ធភាព និង គ្មានបណ្តាញនឹងទារគេសងលុយទេ ។ ខ្ញុំនិយាយនេះ អ្នកណាដែលប៉ះខ្លួនឯងពិតជាដឹង តែមិននិយាយព្រោះបានជាអួតពេទ្យស្រុកគេបង្អាប់ពេទ្យស្រុកឯងទៅហើយ ។ ក្រសួងព័ត៌មានកំពុងតាក់តែងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ក្នុងនោះមានចំនុចដែលថា អ្នកដែលសង្ស័យថាពេទ្យមើលមិនត្រឹមត្រូវអាចទាមទារការអង្កេតមួយឯករាជ្យបាន ហើយពេលនោះជាសន្សឹមៗយើងនឹងជឿលើពេទ្យរបស់យើង ជាជាងយកបងប្អូនយើងទៅអោយពួកពេទ្យបរទេសយកបងប្អូនយើងជារបស់ពិសោធន៍ ៕