ភ្នំពេញ៖ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២១ ខែ មករា លោក ស៊ី ជីនភីង ប្រធានាធិបតីចិនបានប្រកាសផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន ប្រមាណជិត៦០០លានដុល្លារសម្រាប់រយៈពេល៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។