ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានាធិបតីចិន ស៊ី ជីនពីង ដោយខាងចិន បានសន្យាថានឹងបន្តនាំអង្ករចេញពីកម្ពុជាចំនួន ៤០ម៉ឺនតោនក្នុងឆ្នាំ ២០១៩ និង ជំរុញពាណិជ្ជកម្មរហូតដល់ទៅ ១០ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ ។នេះបើតាមផេកសម្តេចតេជោបង្ហោះនៅព្រឹកនេះ។
ប្រធានាធិបតី ស៊ី ជីនពីង មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៩នេះ ចិននឹងបន្តនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីប្រទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ ២០២៣ ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន សម្រាប់រយះពេល៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោ និងប្រធានាធិបតីចិន ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីទំនាក់ទំនងទ្វេ ភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕