ភ្នំពេញ៖ក្រុមគ្រូពេទ្យនៃមន្ទីពេទ្យវ៉ិចតូរៀបានបង្ខំស្រ្តីម្នាក់ឲ្យធ្វើការវះកាត់ជាបន្ទាន់ដោយប្រាប់ថាស្រ្តីរូបនោះមានជំងឺគីសក្នុងដៃស្បូនត្រូវតែធ្វើការវះកាត់ហើយថែមទាំងគម្រាមស្រ្តីរងគ្រោះថាមិនវះកាត់អាចនឹងស្លាប់បាត់បង់ជីវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៣ខែមករាឆ្នាំ២០១៩តាមបណ្តោយផ្លូវ៣១៥កែងផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក។
បើតាមសម្ដីរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថានារីរងគ្រោះបានមកពិនិត្យជំងឺរោគស្ត្រីដោយគ្រូពេទ្យប្រាប់ថាពិនិត្យនិងពិគ្រោះជំងឺដោយមិនបង់ប្រាក់ បន្ទាប់ពីបានពិនិត្យរួចស្រាប់តែខាងមន្ទីរពេទ្យបានប្រាប់ថានារីរងគ្រោះមានជំងឺគីសក្នុងដៃស្បូន ត្រូវតែវះកាត់ បើមិនវះកាត់ទេអាចនឹងស្លាប់ដោយមិនបានពិភាក្សាជាមួយសាច់ញាតិនារីរងគ្រោះបាននិយាយថាខ្លួនគ្មានប្រាក់ទេបានសុំចេញទៅក្រៅវិញ តែបែរជាខាងមន្ទីរពេទ្យបង្ខិតបង្ខំឲ្យនារីរងគ្រោះធ្វើការវះកាត់ហើយថែមទាំងមិនប្រាប់ពីតម្លៃនៃការវះកាត់ទៀតផង។ក្រោយពីការវះកាត់រួច ខាងមន្ទីរពេទ្យបានយកក្រដាស១សន្លឹកមិនដឹងថាជាសរសេរអ្វីខ្លះនោះទេឲ្យម្ដាយរបស់នារីរងគ្រោះធ្វើការផ្ដិតមេដៃចំណែកឯម្ដាយរបស់នារីរងគ្រោះក៏មិនបានមើលក្រដាស១សន្លឹកនោះទៀត។ លុះក្រោយធ្វើការវះកាត់រួចខាងមន្ទីរពេទ្យបានយកវិក្កយបត្របង់ថ្លៃវះកាត់មកឲ្យគាត់ដោយអស់ប្រាក់ចំនួន២០០០ដុល្លារ ភ្លាមៗនោះម្ដាយរបស់នារីរងគ្រោះមានប្រាក់តែ៦០០ដុល្លារសល់ប៉ុន្មានទៀតសុំរំលស់តែខាងមន្ទីរពេទ្យមិនយល់ព្រមឡើយ។ក្រោយមកខាង មន្ទីរពេទ្យក៏ឲ្យសន្តិសុខយកច្រវ៉ាក់មកចាក់ទ្វារមិនឲ្យក្រុមគ្រួសាររបស់ជនរងគ្រោះចេញឡើយ៕