ភ្នំពេញ ៖ ហៅមិត្តភក្តិមកផឹកស៊ីសប្បាយជុំគ្នារហូតដល់ម៉ោងជាង១២រំលងអាធ្រាត្រទើបចប់បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនលុះដល់ទៀបភ្លឺស្រាប់តែមាននិស្សិតច្បាប់ម្នាក់បានចងកសម្លាប់ខ្លួននៅផ្ទះម្តាយមីងដោយពុំដឹងពីមូលហេតុបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោកាលពីម៉ោង៣និង៣០ទៀបភ្លឺ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅផ្ទះលេខ១២A ផ្លូវ៥១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
តាមការឲ្យដឹងពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ម៉េង សៀងហ៊ុយ អាយុ២២ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី២ នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្នាក់នៅ១២A ផ្លូវ៥១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដែលជាផ្ទះរបស់ម្តាយមីង និងមានស្រុកកំណើតនៅភូមិទួលខ្សាច់ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមការបំភ្លឺពីឈ្មោះ សេង សៀងហៃ ដែលជាកូនម្ចាស់ផ្ទះបានឱ្យដឹងថា នៅមុនកើតហេតុ បងជីដូនមួយ (ជនរងគ្រោះ) បានហៅមិត្តភក្តិមកផឹកស៊ីនៅផ្ទះជាន់ទី២ រហូតដល់ម៉ោង១២និង៣០បាទីយប់ ទើបចប់ហើយ ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។ លុះរហូតដល់ម៉ោង៣និង៣០នាទីទៀបភ្លឺ ខ្លួនបានក្រោកពីដំណេកដើរឡើងទៅជាន់ទី២ ស្រាប់តែឃើញបងជីដូនមួយចង.កនឹងខ្សែវ៉ាយហ្វាយៗជាប់ជាមួយដែកបង្កាន់ដៃជណ្តើរ ក៏បានស្រែកហៅឱ្យបងប្អូនជួយស្រាយ បន្ទាប់មកក៏នាំគ្នាដឹកគាត់ទៅសង្គ្រោះបន្ទាន់នៅគ្លីនិកអង់តែន។
កូនម្ចាស់ផ្ទះបន្តទៀតថា នៅពេលទៅដល់គ្រូពេទ្យបានប្រាប់ថា គាត់ស្លាប់បាត់ទៅ ក៏បានដឹកសពមកផ្ទះវិញ ហើយក៏រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍។
បើតាមការត្រួតពិនិត្យ នគបាលការិយាល័យបច្ចេកទេសបានឱ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចង.កពិតប្រាកដមែន។ ក្រោយពីពិនិត្យរួច ក៏បានប្រគល់សពជូនសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕