ភ្នំពេញ៖ វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបណ្តាលឲ្យយុវតីវ័យក្មេងស្រស់សោភាម្នាក់ប៉ុនប៉ងធ្វើអត្តឃាតពីរដងរួចមកហើយ ។ស្រាប់តែនៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ យុវតីខាងលើបានចងកសម្លាប់ខ្លួនជាលើកទី៣ស្ថិតក្នុងបុរីប៊ុនហួរ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មិត្តភក្តិនិងស្រទាប់យុវវ័យ ។
សពយុវតីខាងលើមានឈ្មោះ ដេត ពេជ្រចន្ទលីហ្សា អាយុ១៧ឆ្នាំ មុខរបរ រៀនថ្នាក់ទី១២ សាលាសុវណ្ណភូមិ បានធ្វើអត្តឃាត ដោយយកក្រណាត់ចង ក ភ្ជាប់ទៅនឹងចំរឹងបង្អួចក្នុងបន្ទប់របស់ខ្លួន ។
តាមការបញ្ជាក់ពីស្រ្តីចំណាស់ម្នាក់ ត្រូវជាជីដូនយុវតីខាងលើ បាននិយាយថា ពេលដែលគាត់មិនឃើញចៅ ចុះមកក្រោមតាំងពីថ្ងៃ ក៏ឡើងហៅដើម្បីចុះមកញាំបាយ ប៉ុន្តែពេល បើកទ្វារបន្ទប់ ស្រាប់តែឃើញចៅស្លាប់បាត់ទៅហើយ ។ ផ្ទះនេះគាត់នៅតែ២នាក់ចៅ ព្រោះឪពុកម្តាយយុវតីនេះ ទៅប្រទេសសាំងហ្គាពួរមួយសប្តាហ៍ ។ ចៅរបស់គាត់បាន បានប៉ងសម្លាប់ខ្លួន២លើករួចមកហើយ មិនដឹងជានាងកើតបញ្ហាអ្វីនោះទេ៕