ដើមឆ្នាំថ្មីCDCអនុញ្ញាតឲ្យវិនិយោគិនបើករោងចក្រកាត់ដេរនិងផលិតកាបូបចំនួន៤ក្រោមទុនវិនិយោគជិត២០លានដុល្លារ

0

ភ្នំពេញ៖ ដើមឆ្នាំ២០១៩នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគវិស័យរោងចក្រផលិតកាបូបនិងរោងកាត់ដេរសម្លៀកបំពាក់ចំនួន៤ក្រោមទុនវិនិយោគជិត២០លានដុល្លារអាមេរិកនិងបង្កើតការងារថ្មីជូនពលរដ្ឋខ្មែរជិត៥ពាន់កន្លែង។
ក្រុមហ៊ុនចំនួន៤ដែលCDCអនុញ្ញាតឲ្យវិនិយោគរួមមាន៖១-“SEES GLOBAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ ស្រោមដៃ-មួក-កន្សែងបង់ក-កាបូបស្ពាយ និងសម្ភារៈកីឡាគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកស្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៦៦កន្លែង។
២-“SHENG XIANG LI (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ៨១៦កន្លែង។
៣-“CAMBODIAN NEW HUNTER BAG & LUGGAGE CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ១.០៥៦កន្លែង។
៤-“TECHWAVES ALLIANCE (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៥៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៩៤កន្លែង៕