ភ្នំពេញ៖ក្មេងប្រុសម្នាក់ក្នុងចំណោម៤នាក់បានបាត់ខ្លួន បន្ទាប់ពីនាំគ្នាទៅលេងនៅមាត់ច្រាំងទន្លេរមេគង្គ តែជាអកុសលច្រាំងទន្លេបានបាក់ស្រុតធ្វើឲ្យក្មេងប្រុសម្នាក់ដោយទៅតាមច្រាំងទន្លេ បាត់តែម្ដង នៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានចំនួន៤នាក់ និងបាត់ខ្លួនម្នាក់ឈ្មោះ ឃាន់ ម៉េងហេង ភេទប្រុស អាយុ១៤ឆ្នាំសិស្ស មុខរបរសិស្សថ្នាក់ទី៧ នៅអនុវិទ្យាល័យព្រែកដំបង ឪពុកឈ្មោះ ខុន សុឃាន់ អាយុ ៣៩ឆ្នាំ ម្តាយឈ្មោះ ឡូញ គន្ធា អាយុ៣៩ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ករណីនេះក្រុមគ្រួសារជនរងគ្រោះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច និងក្រុមអ្នកជំនាញកំពុងមុជទឹកស្វែងរកបន្ត៕