ភ្នំពេញ៖កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះប៉ាប៊ុក(PABUK)ដែលជាព្យុះដំបូងដើមឆ្នាំ២០១៩ធ្វើឲ្យអាកាសធាតុចុះត្រជាក់និងមានភ្លៀងធ្លាក់នៅតាមតំបន់មាត់សមុទ្រ។
ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវឲ្យប្រជានេសាទអ្នកដំណើរតាមសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះប៉ាប៊ុក(PABUK) ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំ ខ្យល់បោកបក់ ខ្លាំងនិងរលកសមុទ្រខ្ពស់ៗចាប់ពីថ្ងៃទី៣ដល់ទី៤ខែមករាឆ្នាំ២០១៩។
