ភ្នំពេញ៖ក្រៅពីអំពាវនាវឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមកម្សាន្តសប្បាយក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងភរិយានឹងអញ្ជើញចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ នៅវិមាន ឈ្នះ ឈ្នះ ។
សម្ដេចតេជោបានសរសេរនៅលើគេហទំព័រហ្វេសប៊ុកថា”ថ្ងៃទី ៣១ ធ្នូនេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ ២០១៨។ នៅយប់នេះ ខ្ញុំនិងភរិយា នឹងចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ នៅវិមាន ឈ្នះ ឈ្នះ ដែលទើបសម្ពោធកាលពីថ្ងៃទី ២៩ ធ្នូ ថ្មីៗនេះ។ បងប្អូនអាចនាំកូនចៅមកកំសាន្តសប្បាយនៅវិមាន ឈ្នះ ឈ្នះ ដែលមានកម្មវិធីប្រគុំតន្រ្តី និងស្តង់ពិព័រណ៍ជាច្រើន ព្រមទាំងពិធីបាញ់កាំជ្រួចឆ្លងឆ្នាំផងដែរ។ ចំពោះវត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារវិញគឺមានលក់ត្រៀបត្រានៅតាមស្តង់ក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ”។
សូមអញ្ជើញបងប្អូនជនរួមជាតិ ទេសចរជាតិនិងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន ចូលរួមឆ្លងឆ្នាំសកលនៅវិមាន ឈ្នះ ឈ្នះ យប់នេះអោយបានច្រើនកុះករ និងដើម្បីបានឃើញច្បាស់នូវសោភ័ណភាពវិមានប្រវត្តិសាស្រ្តនាពេលរាត្រីទៀតផង”៕


