​គុក ! ថ្លើមធំយកឈ្មោះ​ថ្នាក់ដឹកនាំ​ខេត្តក្រចេះ​ដើរ​ប្រមូល​លុយ​ពី​ឡាន​ដឹកឈើ​

0

ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ​ លោក​ អេ​ង​ ចំណាប់​ បាន​ស​ម្រ​ច​ឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​ក្នុង​ព​ន្ឋ​នាគារ​ខេត្ត​ កាលពី​រសៀល​ថ្ងៃ​ទី​៣០​ខែធ្នូ​ដោយ​ចោទប្រកាន់​ពី​បទ​ (​ឆបោក​)​ បន្ទាប់​ពី​ជន​នេះ​បាន​យកឈ្មោះ​ ថ្នាក់ដឹកនាំ​ក្នុង​ខេត្តក្រចេះ​ជា​ច្រើន​នាក់​ ដើរ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកឈើ​។​
​យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាជនសង្ស័យ​រូប​នេះ​ ឈ្មោះ​ ព្រហ្ម​ ណី​រដ្ឋ​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ឃុំ​២​ធ្នូ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ​ ដឹកនាំ​ដោយ​លោក​ ជា​ សុភ​ក្រ័​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត​ ចាប់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៨​ខែធ្នូ​ នៅ​ក្នុង​ក្រុង​ក្រចេះ​ ក្រោយ​ពី​ជន​នេះ​ បាន​ជួយ​និយាយ​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ ដោយ​យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ ទៅ​គំរាមកំហែង​យក​លុយ​ពី​អ្នក​រកស៊ី​ដឹកឈើ​។​
​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តក្រចេះ​ លោក​ ជា​ សុ​ភ័​ក្រ​ បានឱ្យ​ដឹង​ថា​ ជន​ម្នាក់​នេះ​ គឺ​បាន​ធ្វើ​សកម្មភាព​ ជិះ​រថយន្ត​របស់​ខ្លួន​ដើរ​ប្រមូល​ពី​រថយន្ត​ដឹកឈើ​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ​ ក៏​ដូច​ជា​ចេញ​មុខ​រត់ការ​រថយន្ត​ដឹកឈើ​ឱ្យ​ក្រុម​ឈ្មួញ​មួយ​ចំនួន​ ដោយ​ជន​នេះ​បាន​យកឈ្មោះ​ មន្ត្រី​ជំនាញ​ជា​ច្រើន​នាក់​ ទៅ​បោក​បញ្ឆោត​យក​លុយ​ពី​រថយន្ត​ដឹកឈើ​ទាំងនោះ​ ៕