ភរិយា​នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ចាប់ជនបង្កលើកូនសិស្សអេ ភូថង 

0

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្ត្រីចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពរបួស និងនាំយកថវិកាមួយចំនួន ផ្តល់ឲ្យកីឡាករប្រដាល់សេរី ដូង ផា (ហៅក្រៅថា អេ រដ្ឋា) អាយុ ២១ឆ្នាំ ជាកូនកំព្រាឪពុកម្តាយនិងជាកូនសិស្ស អេ ភូថង ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដោយត្រូវរថយន្តបុកនិងកិនបន្ថែម កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ជាពិសេស​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាមចាប់ខ្លួនជនបង្កអោយបានយកមកផ្ដន្ទាទោសតាមច្បាប់។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ក្នុងនាមសម្ដេចកិត្តិព្រឹត្តបណ្ឌិត

បានអំពាវនាវដល់ សមត្ថកិច្ចពាក់ព័ន្ធស្វែងរកជនបង្កបទល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថា ស្ថានភាពធ្ងន់ធ្ងររបស់ ដូង ផា រហូតបែកប្លោកនោម ដាច់ពោះវៀន ដាច់សរសៃឈាមក្រលៀន បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕