រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថត​រូបជាមួយ ឧកញ៉ា គិត​ ម៉េង បញ្ចប់ព័ត៌មានចាប់ខ្លួន

0

ភ្នំពេញ​៖ លោកខៀវ​ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅមុននេះបន្តិច​បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកលោក បញ្ចប់នូវព័ត៌មានចចាម​អារ៉ាម​ចាប់ខ្លួនលោក​ ឧកញ៉ា គិត ម៉េង ។​

លោក រដ្ឋមន្ត្រីបានសរសេរថា «ដល់​គេ​ល្បី​ថា​ គិតម៉េង​ ត្រូវ​បាន​ចាប់​ខ្លួន​ទើបយប់នេះ​ ថតជាមួយ​គ្នា​មួយ​ ដើម្បី​ប្រាប់​ទៅ​ក្រុម​ផ្លោងគ្រាប់​ថា​ពួក​នេះនៅ​ស្ញេញ​នៅ​ឡើយ​ទេ​ តែ​នៅ​តែ​ញញើត​ខ្លា​ដដែល​ ។ អ្នក​ឆ្វេង​ដៃ​ខ្ញុំ​ ខ្លាច​ជាងគេ​ មានសក់​ជា​សាក្សី​» ៕