ខ្លែងឯកខេត្តរតនគិរីជាប់ជ័យលាភីលេខ១ក្នុងមហោស្រពខ្លែងខ្មែរទូទាំងប្រទេស

0

ភ្នំពេញ៖ មហោស្រពខ្លែងខ្មែរទូទាំងប្រទេសលើកទី២២បាន ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នាខេត្តស្វាយរៀង ក្នុងនោះខ្លែងរបស់ខេត្តរតនគិរី ទទួលបានជ័យលាភីលេខ១។នេះបើយោងតាមរបាយការណ៍របស់ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរីរាយការណ៍ជូន លោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ​
លោក ឆាយ សាវុទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរីដែលបាននាំយកខ្លែងខ្មែរចូលរួមប្រកួតដែរនោះបានឲ្យដឹងថា មហោស្រពខ្លែងខ្មែរលើកទី២២នេះ មានខ្លែងខ្មែរតំណាងទូទាំងប្រទេសចូលរួម២៥ រាជធានីខេត្ត។ ​លោកថាមហោស្រពនេះប្រព្រឹត្តទៅរយៈពេល១ព្រឹក ហើយជាលទ្ធផល ខ្លែងខ្មែររបស់ខេត្តរតនគិរីទទួល បានជ័យលាភីលេខ១ (ខ្លែងឯកលេខ១)។​
ប្រធានមន្ទីររូបនេះបន្តថាជ័យលាភីលេខ១នេះគឺគណៈកម្មការវាយតម្លៃទៅលើការហោះរបស់ខ្លែងមានភាពលំនឹងល្អ សំឡេងពិរោះដាច់គេ(សម្លេងឯក)និងសោភណ្ឌស្រស់ស្អាតរបស់ខ្លែង៕