កូន​សិស្ស ២១នាក់ដួលសន្លប់ ក្រោយ​ពីចូលរួមទិវាសម្អាតបរិស្ថាន​នៅក្រុងប៉ោយប៉ែត

0

ភ្នំពេញ៖ បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា មានកូនសិស្សដួលសន្លប់ចំនួន ២១នាក់ ក្នុងចំណោម​សិស្សទាំងអស់សុទ្ធតែសិស្សស្រី ក្រោយវិលត្រលប់ពី​កម្មវិធីសម្អាតបរិស្ថានក្រុងប៉ោយប៉ែត្រ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៨ ។​
​ ​បើ​តា​មលោ​ក​គ្រូ​អ្ន​ក​គ្រូ​ ​បា​ន​អះអា​ង​ថា​ ​ករណីដួលស​ន្ល​ប់​នេះក្រោយ​ពី​កូ​ន​សិ​ស្ស​ទាំ​នោះ​ត្រ​ឡ​ប់​​ម​​ក​​​ពី​​​ចូ​​​ល​​រួ​​​ម​​​ ​​​ទិវា​​​ស​​​ម្អា​​​ត​​ប​​​រិ​​​ស្ថា​​​ន​ជា​​​មួ​​​យ​​ ​​​អា​ជ្ញា​ធ​រ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​។
សម្រាប់សិស្សស្រីទាំងអស់ដែលដួលសន្លប់មានអាយុចន្លោះពី១៤ ឆ្នាំនេះ​ត្រូវបាន​អាជ្ញាធរ​ និងសមត្ថកិច្ច បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕