ភ្នំពេញ៖ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨បានចេញសេចក្តីសម្រេចស្តីពីការដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត។
យោងតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាការសម្រេចដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្តដើម្បីសម្រួលក្នុងការដោះស្រាបណ្តឹងដែលក្រុមការងារគណនេយ្យភាពរាជធានី-ខេត្តមិនទាន់បានដោះស្រាយ៕

