ភ្នំពេញ៖ ការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (Air Cargo Control Unit-ACCU)ដែលមិនធ្លាប់មានត្រូវបានដាក់ឲ្យដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីកាត់បន្ថយនិងទប់ស្កាត់ការជួញដូរខុសច្បាប់និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (Air Cargo Control Unit-ACCU) បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១លោក គុណ ញឹមបានសម្តែងការសាទរចំពោះការបើកដាក់ឲ្យដំណើរការការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញនេះដែលជាការិយាល័យដំបូងបង្អស់នៅអាស៊ានបន្ទាប់ពីគម្រោងការិយាល័យអង្គភាពត្រួតពិនិត្យកុងតឺន័រ ត្រូវបានពង្រីកទៅកាន់បណ្តាអាកាសយានដ្ឋានអន្តរជាតិ រួមមានប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស គុយបា ហ្សកហ្ស៊ី ហ្ស៊កដានី ប៉ាគីស្ថាន ស្រីលង្ការ និងអ៊ុយក្រែន។
លោក គុណ ញឹម ក៏បានគូសបញ្ជាក់ថាការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (ACCU)ត្រូវបានបង្កើតទ្បើងក្នុងគោលបំណងកាត់បន្ថយនិងទប់ស្កាត់ការជួញដូរខុសច្បាប់និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនតាមផ្លូវអាកាសនូវទំនិញនិងកញ្ចប់បញ្ញើនាំចេញ-នាំចូលមកកម្ពុជា៕