ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសម្ដែងក្ដីសង្ឃឹមថានគរបាលជាតិកម្ពុជានឹងទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗថែមទៀតក្នុងការបង្ការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាពីការបង្ហាត់បង្រៀនរបស់គ្រូដែលមានជំនាញនិងបទសោធន៍មកពីសាលាបណ្ឌិត្យសភានៅទីក្រុងប៉េកាំងខណៈបច្ចុប្បន្នបទល្មើសបច្ចេកវិទ្យាកំពុងក្ដៅគគុក។
ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានលើកឡើងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះក្នុងវគ្គបណ្តុះបណ្តាលស្តីពី សន្តិសុខប្រព័ន្ធបច្ចេកវិទ្យា ដោយមានការសហការពីស្នងការដ្ឋានសន្តិសុខសាធារណៈទីក្រុងប៉េកាំង ថាវគ្គបណ្ដុះបណ្ដាលនេះបង្ហាញឲ្យឃើញពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន ស្របពេលដែលកម្ពុជាកំពុងតែខ្វះខាតធនធានមនុស្ស ទើបមានវត្តមានគ្រូជនជាតិចិនមកជួយបង្ហាត់បង្រៀនដល់នគរបាលជាតិកម្ពុជា ដោយសារបទល្មើសវាមានភាពក្តៅគគុកគឺបទល្មើសការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ការឆបោកតាមប្រព័ន្ធអ៊ីនធឺណេត៕