កម្ពុជាស្នើអង្គការទេសចរណ៍សហប្រជាជាតិការពារតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងការថ្កោលទោសជាអន្តរជាតិលើប្រទេសថៃដែលបានប្រែកា្លយប្រាសាទជាតំបន់សង្គ្រាម

0

ព្រះរាជាណាចក្រ​កម្ពុជា​ជា​សមាជិក​អង្គការ​ទេសចរណ៍​សហប្រជាជាតិ ស្នើ​អង្គការ​ទេសចរណ៍​សហប្រជាជាតិ​ធ្វើការ​ថ្កោលទោស​ការ​ទំលាក់​គ្រាប់បែក​របស់​ប្រទេស​ថៃ​នា​ពេល​ថ្មី​ៗ នេះ ដែល​បាន​ប្រែក្លាយ​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ​ជា​តំបន់​សង្គ្រាម ព្រមទាំង​ធ្វើ​ឱ្យ​ខូចខាត​ដល់​ប្រាសាទ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ទទួលស្គាល់​ដោយ​អង្គការ UNESCO និង​ជា​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ភ្ញៀវ​ទេសចរ​ផង​ដែរ​។ តាម​រយៈ​លិខិត​ដដែល​នេះ ព្រះរាជាណាចក្រ​កម្ពុជា ស្នើ​សុំ​អង្គការ​ទេសចរណ៍​សហប្រជាជាតិ​ជួយ​ផ្តល់​កិច្ច​ការពារ​ដល់​ប្រាសាទព្រះវិហារ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក និង​ជា​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​ប្រវត្តិ​សា​ស្ត​សម្រាប់​មនុស្សជាតិ​ទាំងមូល​៕