ក្រសួងកសិកម្ម បន្តនាំយកបន្លែចំនួន ៣តោនបន្ថែមទៀតជូនប្រជាពលរដ្ឋនៅជំរុំភៀសសឹកខេត្តឧត្ដរមានជ័យ

0

នា​ព្រឹក​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមការងារ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តឧត្តរមានជ័យ បាន​នាំ​យក​បន្លែ​ចំនួន ៣ តោន ជូន​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព ដែល​បាន​ភៀស​សឹក​មក​ទីទួល​សុវត្ថិភាព នៅ​ស្រុក​ចុងកាល់ និង​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ​។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បន្ត​ប្រមូល​ទិញ​បន្លែ​ពី​សហគមន៍​កសិកម្ម​ទំនើប​បន្លែ​ផ្ទះ​សំណាញ់​ត្រាំកក់​ជា​បន្តបន្ទាប់​ដើម្បី​ទ្រទ្រង់​អាហារ​រូប​ត្ថ​ម្ភ​តំបន់​ជួរ​មុខ​ព្រំដែន​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ ដែល​សរុប​រហូត​មក​ដល់​បាន​ប្រមូល​ទិញ​ជញ្ជូន​បន្លែ​ជាង ១៤ តោន​ជូន​កងទ័ព​និង​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន តាម​រយៈ​ការ​សម្របសម្រួល​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ​ពី​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ ។

យើង​ទាំងអស់​គ្នា​ថ្កោលទោស​អំពើ​ខ្មាំង​ឈ្លានពាន​រំលោភ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ហើយ​គាំទ្រ​ការ​ឆ្លើយ​តប​ការពារ​មិន​ឱ្យ​បរទេស​បំពាន​ដែនដី​នៃ​ព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា​៕