Home សង្គម ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ

ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ

0

ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជា បានឱ្យដឹងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ថាបានប្រទះឃើញកូនសត្វត្រយងចង្កំក-ស និងកូនសត្វរំពេទន្លេចំនួន៦៩ក្បាល ចាប់ផ្តើមហើរចេញពីសំបុក នៅខេត្តស្ទឹងត្រែង និងក្រចេះ។

ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្រុមការងាររបស់យើងបានអង្កេត និងតាមដានឃើញសំបុកសត្វត្រយងចង្កំក-ស ចំនួន១៨សំបុក និងសំបុកសត្វរំពេទន្លេ ចំនួន២៤សំបុក ហើយកត់ត្រាឃើញកូនសត្វត្រយងចង្កំក-ស ញាស់ថ្មីចំនួន២៧ និងកូនសត្វរំពេទន្លេចំនួន៤២ ដែលកំពុងហោះហើរ។ ជាលទ្ធផលនៃការញាស់ពងកូន និងហើរចេញពីសំបុករបស់សត្វស្លាបទាំងនេះ គឺបានបង្ហាញពីភាពរីកចម្រើន និងការអភិរក្ស ក៏ដូចជាសង្ឃឹមសម្រាប់ការរីកលូតលាស់នៃចំនួនសត្វស្លាបទាំងនេះផងដែរនាពេលអនាគត។

សូមចូលរួមទាំងអស់គ្នា ដោយចែករំលែកព័ត៌មាននេះទៅកាន់មិត្តភក្ដិ បងប្អូនរបស់យើងអំពីវឌ្ឍនភាពនៃធនធានដ៏មានតម្លៃទាំងនេះនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ៕

Previous articleរាជធានី ខេត្ត ទូទាំងប្រទេស ត្រៀមរៀបចំទទួលអំណរឆ្នាំថ្មី ប្រកបដោយបរិយាកាសសប្បាយរីករាយ ជាលក្ខណៈមហាគ្រួសារខ្មែរ
Next articleមុខរបរចម្លាក់ ប្រាក់ស្ពាន់ របស់អ្នកស្រុកពញាឮ ខេត្តកណ្តាល នៅតែបន្តមានតម្រូវការទីផ្សារមិនសាបសូន្យក្រោយពីទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ