រដ្ឋបាលខេត្តតាកែវ និងខេត្តអានយ៉ាង បើកកិច្ចប្រជុំរួមគ្នា បូកសរុបវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងអនុវត្តការងារបន្តសម្រាប់ឆមាសទី១ ឆ្នាំ២០២៥ នៅខេត្តតាកែវ

0

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិ បាលខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហូវុំាង មឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងអនុវត្តការងារបន្តសម្រាប់ឆមាសទី១ ឆ្នាំ២០២៥ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ នៅរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំធំនៃអគារច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តតាកែវ ។

ក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការខាងលើ ខាងខេត្តតាកែវ មានការអញ្ជើញចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ លោកនាយករដ្ឋបាលខេត្ត លោកស្នងការរងខេត្ត លោកមេបញ្ជារងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធាន អនុមន្ទីរជុំវិញខេត្តតាកែវ លោកអភិបាល នៃគណៈអភិបាលស្រុកជាប់ព្រំដែនទាំង០៤របស់ខេត្តតាកែវ ប្រធានច្រកព្រំដែន លោក លោកស្រី នាយករងទីចាត់ការរដ្ឋបាលខេត្ត និងមន្ត្រីសាលាខេត្ត និងខាងភាគីវៀតណាម ក៏មានការអញ្ជើញចូលរួមពី លោកស្នងការរងខេត្តអានយ៉ាង លោកមេបញ្ជារងនៃបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្ត លោកមេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្ត នាយករដ្ឋបាលនៃគណៈកម្មការប្រជាជនខេត្ត និងលោក លោកស្រី ប្រធាន អុនប្រធានមន្ទីរចំណុះឲ្យរដ្ឋបាលនៃខេត្តអានយ៉ាង សាធារណៈរដ្ឋសង្គមវៀតណាមផងដែរ ៕