នារសៀលថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា គ.ស.២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយ័តករមូលប័ត្រកម្ពុជា ( ន.ម.ក.) ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក. បានដឹកនាំសហការីចូលរួមកិច្ចប្រជុំជាមួយ លោក សុខ កែវរស្មី អ្នកជំនាញការក្នុងស្រុក និង Dr. Satyaveer Signh អ្នកជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុករៀបចំក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មរបស់ អ.ស.ហ. នៅអគារ អ.ស.ហ.។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីសិក្សា និងប្រមូលធាតុចូលក្នុងការរៀបចំឯកសារណែនាំស្តីពីការតាមដាន និងវាយតម្លៃសមិទ្ធកម្មរបស់ អ.ស.ហ. និងឯកសារស្តីពីការកំណត់ សូចនាករសមិទ្ធកម្មគន្លឹះ ដើម្បីវាស់វែងប្រសិទ្ធភាពនៃការអនុវត្ដ គោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ អ.ស.ហ.។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងផ្លែផ្កាខ្ពស់ ៕