Home សង្គម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

0

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល​ និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ​ នៅឃុំរហាល​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។​

តំណាងកសិករដាំស្រូវឃុំរហាល​ លោក​ តាំង​ ប៊ុននេត​ បានសម្តែងនូវក្តីសប្បាយរីករាយ​ និងថ្លែងអំណរគុណដល់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដែលបានខិតខំជួយសម្របសម្រួល​ជាមួយកសិករទាន់ពេលវេលា និងជួយអន្តរាគមន៍តម្លៃស្រូវជាមួយរោងម៉ាស៊ីនកិនស្រូវឱ្យទទួលបានតម្លៃសមរម្យ​ និងទទួលបានផលចំនេញ។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានផ្តល់អនុសាសន៍ណែនាំឱ្យកសិករចូលរួមចងក្រងសហគមន៍កសិកម្មទំនើប​ ដែលមានការធ្វើរួមគ្នា​ មានផែនការច្បាស់លាស់​ និងទទួលបានផលចំនេញរួមគ្នា​។ លើសពីនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលើកទឹកចិត្តដល់មន្រ្តីកសិក​ម្មឃុំ ខិតខំបន្តការងារជួយដល់កសិករក្នុងឃុំរហាលបន្ថែមទៀត​ សំដៅជួយជាជំនួយបច្ចេកទេស​ប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់៕

Previous articleឃាត់បានជើងខ្លាំង ៥នាក់ ដែល​វាយ​គ្នា​ទៅ​វិញ​ទៅ​មកនៅ​ក្រោយ​ពន្ធ​ធនាគារ​ខេត្តកណ្តាល
Next articleក្រុមហង្សក្រហមប្តូរគោលដៅពីខ្សែប្រយុទ្ធរបស់សារិការព្រៃទៅកាន់ខ្សែប្រយុទ្ធ Brighton