កិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពគម្រោងសាងសង់ផ្លូវជាតិលេខ១០

0

នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ១០ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីអង្គភាពគ្រប់គ្រងគម្រោង អង្គភាពអនុវត្តគម្រោង ក្រុមហ៊ុនសាងសង់ (CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យតាមដានទៅលើវឌ្ឍនភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈមនានា និងដំណោះស្រាយ ជំរុញលើផែនការសកម្មភាពការងារ សំដៅធ្វើយ៉ាងណាឱ្យគម្រោងដ៏សំខាន់នេះអាចសម្រេចបានទាន់ពេលវេលា ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព តាមផែនការដែលបានគ្រោងទុក ជាពិសេសការរៀបចំតភ្ជាប់ស្ពានខ្ពស់ជាងគេនៅលើផ្លូវនេះ សម្រាប់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្នអំឡុងបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ៕