Home សង្គម ក្រសួងពាណិជ្ជកម្មកម្ពុជា-ចិន ជួបពិភាក្សាលើបញ្ហាប្រឈម កាលានុវត្តភាព និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

ក្រសួងពាណិជ្ជកម្មកម្ពុជា-ចិន ជួបពិភាក្សាលើបញ្ហាប្រឈម កាលានុវត្តភាព និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

0

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យាន តុង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនលើកទី៧ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈប្រតិភូរបស់ភាគីចិនផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពបន្តពីកិច្ចប្រជុំលើកមុន ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈម កាលានុវត្តភាព និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន៕

Previous articleរដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមរៀបចំសង្ក្រាន្តឱ្យបានធំជាងឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ
Next articleឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា អញ្ជើញដឹកនាំ​កិច្ចប្រជុំផ្ទៃក្នុង​ស្តីពីស្ថានភាពទឹកស្អាត​ និង​ទឹកប្រើប្រាស់​សម្រាប់វិស័យកសិកម្ម​ ដើម្បី​ដាក់ចេញនូវ​វិធានការចំពោះមុខ និង​​ប្រមូលធាតុចូល​រៀបចំផែនការយុទ្ធសាស្ត្រ​រយៈពេលខ្លី​ មធ្យម​ និងវែង​