ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹង ស្តីពីការបំពេញកាតព្វកិច្ចក្នុងការចុះបញ្ជីនាវា

0

អនុលោមតាមច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលបានប្រកាសដាក់ឱ្យប្រើកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ តម្រូវឱ្យនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេស ដែលធ្វើនាវាចរណ៍ក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើការចុះបញ្ជីនាវាជាចាំបាច់។

សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ឬម្ចាស់នាវាទាំងអស់ ដែលពុំទាន់បានចុះបញ្ជីនាវា ត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជីនាវានៅ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬនៅអង្គភាពច្រកចេញចូលតែមួយតាមបណ្តារាជធានី-ខេត្ត៕