បុរសស្រឡាញ់ភេទដូចគ្នាស្លាប់លេីគ្រែតែមួយ សង្ស័យជារឿង​ប្រចណ្ឌ​

0

កំពង់ស្ពឺ​៖ នា​ថ្ងៃ​ចន្ទ ៥​កើត ខែ​ផល្គុន ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៥ នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ករណី​ឃាតកម្ម​បុរស​និង​បុរស​ស្រលាញ់​គ្នា​ចា​ក់​ស​ម្លា​ប់​​ត្រង់​បំ​ព​ង់​ក​យ៉ាង​សង្វេគ «​សង្ស័យ​រឿង​ប្រចណ្ឌ​»។ មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​០២​នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ខ្នង​ទំនប់​អូរ​ត្រែង ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​គងពិសី បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី ០១-​មានឈ្មោះ​ប៉ូច ផា​ន់​នី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​ជាងកាត់សក់ រស់នៅ​ភូមិ​ស្វាយ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី និង​ទី​០២-​មានឈ្មោះ ផា​ន់ ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងកាត់សក់ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ។ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ស្វាយ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី បាន​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ទាំង​ពីរ​នាក់ ក្រោយ​បងស្រី​មានការ​សង្ស័យ​មិនឃើញ​បេ​ី​ក​ទ្វារផ្ទះ​ដេ​ី​ម្បី​ប្រកប​របរ​កាត់សក់​។តាម​រយៈ​ការ​អត្ថាធិប្បាយ​ពី​បងស្រី​របស់​ជន​រង​គ្រោះ ប៉ូច ផា​ន់​ណា ថា​អាច​មក​ពី​ភ្លើង​ប្រចណ្ឌ ។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ស្រលាញ់​ភេទ​ដូច​គ្នា រយ​:​ពេល​ច្រេ​ី​ន​ឆ្នាំ​មក​ហើយ សមត្ថកិច្ច​រក​ឃើញ​កូនកាំបិត​នៅ​ក្បាល​គ្រែ​អ្នក​ទាំង​ពីរ ករណី​នេះ​ជន​រង​គ្រោះ​អាច​យក​កាំបិត​ចាក់​គ្នា​សម្លាប់​ដៃគូរ​រួច​ចាក់​សំលាប់​ខ្លួន​តាម​ក្រោយ​តាម​ព័ត៌មាន​ថា អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​ខ្លាំង​ជាង​ស្ករ​តាំង​ម៉ែ មូលហេតុ​នេះ​ហេ​ី​យ​ដែល​អាច​កើតមក​ជា​រឿង​ភ្លើង​ប្រចណ្ឌ​៕