Home សង្គម រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាពីសក្តានុពលក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើកិច្ចការពារអ្នកប្រើប្រាស់

រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាពីសក្តានុពលក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើកិច្ចការពារអ្នកប្រើប្រាស់

0

នាថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Allan B. Gepty អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន។

ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាពេលថ្មីៗដែលបានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ហ្វីលីពីនកាន់តែរីកចម្រើន។

ភាគីទាំងពីរក៏បានពិភាក្សាពីសក្តានុពលក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើកិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំផងដែរ៕

Previous articleកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងធានារក្សាកិត្តិនាមកម្ពុជា
Next articleថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកព្រះនេត្រព្រះ