Home សង្គម នៅឆ្នាំ២០២៤ ខេត្តរតនគិរី មានផ្ទៃដីដាំដុះសរុបចំនួន ១៣២.២៨៨ ហិកតា

នៅឆ្នាំ២០២៤ ខេត្តរតនគិរី មានផ្ទៃដីដាំដុះសរុបចំនួន ១៣២.២៨៨ ហិកតា

0

នៅឆ្នាំ២០២៤កន្លងទៅ ខេត្តរតនគិរី មានផ្ទៃដីដាំដុះសរុបចំនួន ១៣២.២៨៨ ហិកតា ក្នុង នោះរួមមាន៖ ១.ផ្ទៃដីសម្រាប់ដំណាំស្រូវ មានចំនួន ៣៧.៤៥៩ ហិកតា បរិមាណផលទទួលបាន ជាមធ្យមក្នុង១ឆ្នាំ ៩៩.០៩៥ តោន។ ២.ផ្ទៃដីដំណាំសាកវប្បកម្ម(ឈើហូបផ្លែ) មានចំនួន ៨.៦០៩ ហិកតា បរិមាណផលទទួលបាន ២៦២.៩៩២តោន។ ៣.ដំណាំរួមផ្សំដូចជា ពោត ដំឡូង និងបន្លែ គ្រប់មុខ មានចំនួន ៣៥០ហិកតា បរិមាណផលទទួលបាន ៣៥៩តោន។ ៤.ផ្ទៃដីដំណាំឧស្សាហកម្ម (រយៈពេលខ្លី និងរយៈវែង) មានចំនួន ៨៥.៨៧០ ហិកតា បរិមាណផលទទួលបាន ៤៦៧.៤២០ តោន។

ស្ថានភាពជញ្ជីងពាណិជ្ជកម្មខេត្ត តាមច្រកទ្វារព្រំដែនអន្តរជាតិ សម្រាប់រយៈពេល១២ខែ ឆ្នាំ២០២៤ កន្លងទៅនេះ ខេត្តបាននាំចេញផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលរួមមានដូចជា៖ កៅស៊ូក្រែប ដំឡូងមី គ្រាប់ស្វាយចន្ទី សណ្តែកសៀង ម្រេច ចេកអំបូងលឿង ស្វាយ មៀន ម្ចាស់ ទៅកាន់ប្រទេសវៀតណាម មានបរិមាណសរុបប្រមាណជា ៧០.៦១០ តោន ស្មើនឹងទឹកប្រាក់ ៦១.៦០២.៣៥៣ ដុល្លារសហរដ្ឋអាមេរិក៕

Previous articleរដ្ឋមន្ត្រីក្រសួងអប់រំ៖ ការចាប់ឱ្យទាន់ និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Ai ក្នុងប្រព័ន្ធអប់រំ នឹងជួយកែលម្អគុណភាពអប់រំ នៅកម្ពុជា
Next articleអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី នៅស្រុកមោងឫស្សី