ផ្ទុះកំប៉ុង​ហ្គា​ស​បង្ក​ជា​អគ្គិភ័យ ឆាបឆេះរោង​រថយន្ត​លេខ​៧៤

0

នៅ​វេលា​ម៉ោង​២០:៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៥ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច​រោង​រថយន្ត​លេខ​៧៤ ផ្លូវ​ហាណូយ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​បង្ក​ជា​អគ្គិភ័យ​។ អគ្គិភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​រោង​រថយន្ត ទំហំ ៣០​ម៉ែត្រ × ៦០​ម៉ែត្រ និង​ខូចខាត​ឆេះ​គំនរ​ជ័រ​ដែល​ជា​គ្រឿងបន្លាស់​ចាស់​ៗ​ទុក​ចោល​នៅ​ខាងក្រោយ​រោង នឹង​ពុំ​បណ្ដាល​អោយ​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ​។

នៅ​វេលា​ម៉ោង​២១:៣០​នាទី​យប់ ថ្ងៃ​ទី​ខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន ០៣​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន​០៣​ឡាន ស្មើរ​នឹង ១៦​ម៉ែត្រគូប​៕