ឃាត់ខ្លួនបុរសម្នាក់ដែលព្យាយាមផ្ញើ​កញ្ឆា​ក្រៀមពីខ្មែរទៅកាន់អង់គ្លេស

0

កាលពី​ថ្ងៃ​ទី ២២ ខែ កុម្ភៈ ឆ្នាំ​២០២៥ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ ដ្ឋា​ន​បាន​ប្រតិបត្តិការ​ឃា​ត់​ខ្លួន​មុខសញ្ញា​ម្នាក់​ក្នុង​ករណី​ធ្វើ​សេវាកម្ម​ផ្ញើ​កញ្ឆា​ក្រៀម​ចំនួន ០៦​គឺ​ឡួ​ក្រាម ពី​ប្រទេស​កម្ពុជា​ទៅ​ឱ្យ​មនុស្ស​នៅ​ប្រទេស​អង់គ្លេស ។ កិច្ច​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បុរស​ឈ្មោះ ប៉ិល វាសនា អាយុ​៤៤​ឆ្នាំ​រស់នៅ​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​បរទេស​ម្នាក់ នៅ​ប្រទេស​ថៃ ដោយ​បង្គាប់​ឱ្យ​គេ​យក​កញ្ឆា​ក្រៀម​ចំនួន​០៦ គី​ឡួ​ក្រាម​ដោយ​បង្កប់​ជាមួយ​វត្ថុ​ផ្សេង​ទៀត​ពី​ទីប្រជុំជន​មួយ​នៅ​ប្រទេស​ថៃ នាំ​ចូល​មក​ប្រទេស​កម្ពុជា ហើយ​យក​ទៅ​ផ្ញើ​ឱ្យ​មនុស្ស​ដែល​កំពុង​រស់នៅ​ប្រទេស​អង់គ្លេស ដោយ​ដាក់​ផ្ញើ តាម​រយៈ​ប្រៃសណីយ៍ ដេ​ី​ម្បី​ទទួល​ប្រាក់​ពី​ជនបរទេស​ស្ថិត​នៅ​ប្រទេស​ថៃ ។

ក្នុង​ពេល​យក​វត្ថុ​នេះ​ទៅ​ផ្ញើ ជនសង្ស័យ​បាន​ប្រាប់​មន្ត្រី​ប្រៃសនីយ៍​ថា ជា​វត្ថុ​អនុស្សា​វរិ​យ៍ ដែល​ត្រូវ​ផ្ញើ​ទៅ ឱ្យ​មនុស្ស ផ្សេង​ៗ​គ្នា​ក្នុង​ប្រទេស​អង់គ្លេស ដោយ​មាន​ទាំង​ឈ្មោះ និង អាសយដ្ឋាន​ត្រឹមត្រូវ ហើយ​ពេល​បន្ទាប់​មក មន្ត្រី​នៃ អង្គភាព​ប្រៃសណីយ៍​បាន​រក​ឃើញ​ថា ក្នុង​កញ្ចប់​វត្ថុ អនុស្សា​វរិ​យ៍​ដែល​យក មក​ផ្ញើ​នេះ​គឺ​មាន​កញ្ឆា ក្រៀម ចំនួន ០៦ គីឡូក្រាម ដែល​ច្បាប់​ហាមឃាត់ បាន​សហការ​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច​នគរបាល​ទើប​ធ្វើ ការ​ស្រាវជ្រាវ​និង​ឃ​-​ា​ត់​ខ្លួន​មុខសញ្ញា​ខាងលើ យក​មក​ធ្វើការ​សាកសួរ​។

នៅ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា នេះ​គឺជា​លើក​ដំបូង​ដែល​រូបគេ​ផ្តើម​ប្រកប​មុខរបរ នេះ តាម​រយៈ​ការ​ណែនាំ​ពី​ជនបរទេស​ម្នាក់ នៅ​ប្រទេស​ថៃ ដោយ​គេ​សន្យា​ថា បើ​ផ្ញើ​កញ្ឆា​ក្រៀម​នេះ​ទៅ ដល់ ដៃ​មនុស្ស​នៅ​ប្រទេស​អង់គ្លេស នោះ​គេ​នឹង​ឱ្យប្រាក់​មក​ខ្លួន ទើប​សម្រេចចិត្ត​ធ្វើ ដោយ​ទទួលយក​កញ្ឆា​នេះ ពី​ក្នុង​ទឹកដី​ថៃ ចូល​មក​ហើយ​យក​ទៅ​ផ្ញើ​តាម​រយៈ​ប្រៃសណីយ៍ ។

ពេល​នេះ​សមត្ថកិច្ច​នគរបាល​បាន​របៀប​ចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​ទៅ​កាន់ អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​អនុវត្ត​ទោស​ទៅ​តាម​ផ្លូវច្បាប់​៕