Home សង្គម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនធ្វើតែនៅកម្ពុជានោះទេ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនធ្វើតែនៅកម្ពុជានោះទេ

0

ក្នុងការអ​ញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល» ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានមានប្រសាសន៍អំពីគោលបំណង នៃសិក្ខាសាលា ដោយបញ្ជាក់ថា សិក្ខាសានេះជាការពង្រឹងកិច្ចសហប្រតិបត្តិការក្រសួងមុខងារសាធារណៈ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាក្រសួងស្ថាប័នដទៃទៀត ក្នុងគោលដៅជំរុញប្រសិទ្ធភាពនៃការអនុវត្តវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល ជាពិសេសជំរុញការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងបំពេញការងារស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងជូនអង្គសិក្ខាសាលាថា ស្របពេលដែលប្រទេសកម្ពុជា​ បាន និងកំពុងធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ប្រទេស​នៅក្នុងតំបន់ និងលើពិភពលោក ក៏កំពុងតែមានសកម្មភាពយ៉ាងស្រួចស្រាល់ ក្នុងការធ្វើវិភាគមុខងារ និងការកែទម្រង់រដ្ឋបាលសាធារណៈរបស់ខ្លួនដូចគ្នាដែរ។ “ការងារកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលកម្ពុជាត្រូវបានអនុវត្តជាប្រចាំមកហើយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងគ្រាន់តែជាអ្នកបន្តបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ ដោយគ្រាន់តែសម្រួចមុំ សម្រាប់ការអនុវត្តតែប៉ុណ្ណោះ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែម៕

Previous articleកម្ពុជាស្នើឱ្យអង្គការសុខភាពពិភពលោកបន្តគាំទ្រដល់កម្ពុជាលើសកម្មភាពកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះ​ថ្នាក់​ចរាចរណ៍
Next articleឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្ករ បង្កើនផលស្រូវប្រាំង នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ