Home សង្គម អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ដឹកនាំសិល្បករខ្មែរ ចុះទស្សនកិច្ចភូមិភាគឦសាន្ត និងយុទ្ធនាការ «ស្នាមញញឹមនៃកម្ពុជា»​

អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ដឹកនាំសិល្បករខ្មែរ ចុះទស្សនកិច្ចភូមិភាគឦសាន្ត និងយុទ្ធនាការ «ស្នាមញញឹមនៃកម្ពុជា»​

0

នៅព្រឹកថ្ងៃពុធ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញ​អមដំណើរសិល្បករខ្មែរ ក្នុងដំណើរបេសកកម្មឆ្ពោះមកភូមិភាគឦសាន្ត និងយុទ្ធនាការ «ស្នាមញញឹមនៃកម្ពុជា» ដែលដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង អញ្ជើញទស្សនកិច្ច​ ស្ដីពីវឌ្ឍនភាពតាមបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ត្រង់ចំណុចបង្គោលលេខ 60/17(1) និងទំនប់អូរតេ​ ធិបតី​ ស្ថិតនៅភូមិសាស្រ្ត​ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

​ក្នុងឱកាសនោះប្រតិភូសិល្បករខ្មែរ បានចុះសួរសុខទុក្ខ នាំយកអំណោយគ្រឿងបរិភោគ សម្ភារប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួនជូនដល់​ កងកម្លាំង​ កងវិស្វកម្មដែលកំពុងឈរជើង និងកំពុងស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនផងដែរ៕

Previous articleសមត្ថកិច្ចបំភ្លឺចំពោះវីដេអូបែកធ្លាយ ករណីប្រើ​អំពើ​ហិ​ង្សារវាងសិស្ស និងសន្តិសុខ​ នៅវិទ្យាល័យ​ហ៊ុន​សែន​សេរីភាព​ក្រុង​តា​ខ្មៅ
Next articleកម្ពុជាស្នើឱ្យអង្គការសុខភាពពិភពលោកបន្តគាំទ្រដល់កម្ពុជាលើសកម្មភាពកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះ​ថ្នាក់​ចរាចរណ៍