កណ្តាល៖ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងផ្នែកយុត្តិធម៍និងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន បានធ្វើការបង្ក្រាបក្មេងទំនើង២ក្រុម ឃាត់ខ្លួនបានមនុស្សចំនួន០៩នាក់ ស្រី០១នាក់ ដែរដើមហេតុកើតចេញពី ការហូបចុកផឹកសុីឌឺដងគ្នា ក៏កើតជាជម្លោះប្រតាយប្រតប់ នៅចំណុចលើសួនច្បារមាត់ស្ទឹងក្រុងតាខ្មៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំងពីរក្រុមបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនិតិវិធី៕