នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១២ និង ៤៧នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ បានចេញល្បាតពួនស្ទាក់ ដើម្បីបង្កាបង្ក្រាបបទល្មើស នៅបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ហើយបានឃើញម៉ូតូធុនឌ្រីមសង់ ពណ៍ក្រហម អត់ផ្លាកលេខ ជិះលើផ្លូវជាតិលេខ៥ ពីកើតមកលិចមានការសង្ស័យ កម្លាំងយើងបានឃាត់នៅចំណុចមុខក្លោងទ្វាវត្តខ្នាចរមាស ស្ថិតក្នុងភូមិខ្នាចរមាស ធ្វើការត្រួតពិនិត្យទៅលើ៖
១. ឈ្មោះ ទ រ ឆ អាយុ ២០ឆ្នាំ រស់នៅភូមិពិតត្រង់ ឃុំត្រពាំងជង ស្រុកបាកាន ។
២. ឈ្មោះ គ ច ត អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំង ស្រុកបាកាន ។
ដកហូតវត្ថុតាងរួមមាន៖
១. ម៉ូតូធន់C125ពណ៍ក្រហម សេរីឆ្នាំ២០២២ គ្មានផ្លាកលេខ ០១គ្រឿង
២. កាំបិត ០២ដើម
ចំពោះមនុស្សនិងវត្ថុតាងបានបញ្ជូនទៅខេត្តដើម្បីបំពេញបែបបទតាមនិតិវិធីច្បាប់ ៕