អគ្គនាយកសុីម៉ាក់បញ្ជាក់ជូនកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំថា នៅតែរក្សាការងារដដែល

0

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានអញ្ជើញជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសម្រួលកម្លាំង និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាពសុីម៉ាក់។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវរបស់ ឯកឧត្តម ហេង រតនា បានសរសេរថា ក្នុងឳកាសនេះ ឯកឧត្តមបានបញ្ជាក់ជូនកងកម្លាំងទាំងអស់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតឱ្យអង្គភាពសុីម៉ាក់(CMAC )រៀបចំ និងកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ ឲ្យនៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំណូមពរ។

ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាពCMACទាំងមូលសូមគោរពថ្លែងអំណរគុណចំពោះសម្តេចបវរធិបតីនាយករដ្ឋមន្រ្តីដែលតែងតែគិតគូរនិងដោះស្រាយបញ្ហាប្រឈមនានា៕