នាវាចម្បាំង​កងទ័ពជើងទឹក​ឥណ្ឌា ចំនួន ០២​គ្រឿង បាន​ចូល​សំចត​ក្នុង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

0

ព្រះ​សីហ​នុ​៖ វេលា​ម៉ោង​០៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភ​: ឆ្នាំ​២០២៥ នាវាចម្បាំង​កងទ័ពជើងទឹក​ឥណ្ឌា ចំនួន ០២​គ្រឿង បាន​ចូល​សំចត​ក្នុង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៤-១៧ ខែកុម្ភ​: ឆ្នាំ​២០២៥​។

អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត រួម​នឹង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ស្រុក សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ចេញ​ប្រតិបត្តិការ​ល្បាត​ចល័ត ឈរជើង​ប្រចាំការ​តាម​គោលដៅ ជូន​និង​នាំ​ក្បួន​ប្រតិភូ​កង​នាវា ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​សាធារណៈ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ​។

​នាវា​ទី​១
+ លក្ខណ​:​បច្ចេកទេស​÷
_ នាវា​ឈ្មោះ INS SUJATA លេខ P៥៦
_ បណ្តោយ ១០២​ម៉ែត្រ
_ ទទឹង ១១,៥ ម៉ែត្រ
_ ទម្ងន់​ផ្ទុក ២,២៦០​តោន
_ ជម្រៅ​ទឹក ៥​ម៉ែត្រ
_ មាន​នា​វឹក ចំនួន ២១២​នាក់ ដឹកនាំ​ដោយ លោក​វរ​នា​វី​ទោ ARJUN SEKHAR មេបញ្ជាការ​នាវា​។

នាវា​ទី​២
_ លក្ខណ​:​បច្ចេកទេស
_ នាវា​ឈ្មោះ ICGS VEERA លេខ ៣៥
_ បណ្តោយ ៩៩​ម៉ែត្រ
_ ទទឹង ១៤,៩​ម៉ែត្រ
_ ជម្រៅ​ទឹក ៤,៧​ម៉ែត្រ
_ ទម្ងន់​ផ្ទុក ៣,០០០​តោន
_ មាន​នា​វឹក ចំនួន ១៣៩​នាក់ ដឹកនាំ​ដោយ លោក​វរ​នា​វី​ទោ RAMESH V TALKA មេបញ្ជាការ​នាវា​៕