កំពង់ស្ពឺ៖ កាលពីរំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វេីការល្បាតក្នុុងភូមិសាស្ត្រ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ក្រោយពីមានការរាយការពីប្រជាពលរដ្ឋថា នៅចំនុចព្រៃមាត់អូរខាងត្បូងស្ពាន ស្ថិតនៅភូមិគោកចារ្យ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ថា តែងតែមានមុខសញ្ញាសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀន ចេញចូលធ្វេីសកម្មភាពនៅទីនោះរៀងរាល់យប់ ក្រោយទទួលបានព័ត៌មានខាងលេី ។
លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានដឹកនាំ កំលាំងផ្ទាល់ចុះអនុវត្តន៍ ស្រាវជ្រាវ រហូតឃាត់មុខសញ្ញាសង្ស័យពាក់ពន្ធ័និងគ្រឿងញៀនបានចំនួន២នាក់៖
១. ឈ្មោះ បូ យឿនភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ ឃុំខាងលេី ។
២. ឈ្មោះ អាត សុខគីម ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ។
ក្នុងកិច្ចប្រតិបត្តិការ កំលាំងដកហូតសម្ភារៈភស្តុតាងរួមមាន៖
– ម្សៅក្រាមពណ៍សសង្ស័យថាជាគ្រឿងញៀនចំនួន២កញ្ចប់(១មធ្យម,១តូច)
– ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នមុខសញ្ញាសង្ស័យនិងវត្ថុតាង បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនដេីម្បីអនុវត្តន៍តាមនិតិវិធី៕