Home សង្គម ឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ២០២៥

ឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ២០២៥

0

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ ”សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ តំណាងឯកឧត្តម ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះរដ្ឋបាលសាលាខេត្តព្រៃវែង តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំនោះផងដែរក៏មានការ ពិភាក្សា បែងចែកទៅតាមផ្នែក នៃអនុគណៈកម្មការ ទទួលបន្ទុកតាមផែននីមួយៗ ដើម្បីពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន រៀបចំនៅ ទីកន្លែងដែលខ្លួនទទួលខុសត្រូវឲ្យបានល្អស្អាតសម្រាប់ត្រៀមទទួលស្វាគមន៍ដល់ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី អញ្ជើញចូលរួមលេងកំសាន្តនៅក្នុងព្រឹត្តិការណ៍ ”សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥ ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ចំពោះការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង” ឆ្នាំ ២០២៥ នេះរដ្ឋបាលខេត្តបានរៀបចំធ្វើឡើងធំជាងបណ្ដា ឆ្នាំកន្លងទៅ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋអញ្ជើញមកលេងកម្សាន្តនៅក្នុង ព្រឹត្តិការណ៍មួយនេះ។ ក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការប្រគំតន្ត្រីខ្នាតធំ (ដោយមានតារាចម្រៀងល្បីៗនៅប្រទេសកម្ពុជាអញ្ជើញចូលរួម ) ព្រមទាំងមានល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, ប្រដាល់គុនខ្មែរ, ដាក់ស្តង់តាំងពិព័រណ៍នៅផលិតផលផ្សេងៗជាច្រើនទៀតនោះផងដែរ៕

Previous articleសហគមន៍កសិកម្មទំនើបបន្លែត្រាំកក់ក្នុងខែម្នាក់ៗបានប្រាក់ចំណេញ៧៥ម៉ឺនរៀលបើមានផ្ទះសំណាញ់២ខ្នង
Next articleឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ក្រោយជំងឺកូវីដ-១៩ធូរស្រាល កម្ពុជា និងរុស្ស៊ី គួរភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ ជាមួយគ្នាឡើងវិញលើគ្រប់វិស័យ